បុរសម្នាក់ស្លាប់មួយរំពេច បន្ទាប់ពីលេងអនឡាញហ្គេម អស់រយះពេល ២៣ម៉ោង
តាមប្រភពពីគេហទំព័រឆាយណាបឺស ចេញផ្សាយថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០១២ ឱ្យដឹងថា យុវជនម្នាក់ អាយុ២៣ឆ្នាំ បានស្លាប់ភ្លាមមួយរំពេច បន្ទាប់ពីគាត់អង្គុយលេងអនឡាញហ្គេម “ World of Warcraft ” ជាប់ដោយមិនចេញពីកៅអី របស់គាត់ អស់រយៈពេល២៣ម៉ោង។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ ២០១២ នៅក្នុងហាងកាហ្វេអ៊ីនធើរណេតមួយស្ថិតក្នុងតំបន់តៅយ៉ន (Taoyuan) កោះតៃវ៉ាន់ ។

ប្រភពដដែលបានអោយដឹងថា គេឃើញបុរសនោះ គាត់ងោកក្បាលដេកលើតុដើម្បីគេង ជាច្រើនដង ហើយពេល គាត់ភ្ញាក់ឡើងគាត់បន្តលេងទៀត។ ក្រោយមក នារីបម្រើការនោទីនោះ បានទៅជិតគាត់ដើម្បីសួរគាត់ថាតើគាត់ ចង់បន្តលេងទៀត ក៏ស្រាប់តែឃើញគាត់ស្លាប់ទៅហើយ។ នារីនោះមានការភ័យខ្លាចជាខ្លាំង ហើយក៏រាយការណ៍ ទៅប៉ូលីសភ្លាមនោះ។
ពេលប៉ូលីសមកដល់ ខ្លួនរបស់បុរសនោះបានរឹងទៅហើយ និងរក្សានៅកាយវិការ លេងហ្គេមរបស់គាត់ ដោយ ដៃម្ខាងកាន់ Mouse និងម្ខាងទៀតលើ Keyboard។
0 COMMENTS