ភ្នំពេញៈ យោងតាមសារបន្ទាន់មួយ ចេញដោយទូតសហរដ្ឋអាមេរិក ប្រចាំក្រុងភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០១២ ថា ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំរាជធានីភ្នំពេញ សូមធ្វើការអំពាវនាវ តាមរយៈសារបន្ទាន់មួយ ដែលបានមកពី ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំក្រុងបាងកកថា សូមឱ្យបណ្ដាពលរដ្ឋ សហរដ្ឋអាមេរិកទាំងឡាយ ផ្ដោតសំខាន់ លើការធ្វើដំណើរ ទៅកាន់ប្រទេសថៃ ព្រោះនឹងអាច មានការគំរាមកំហែងមួយ កើតឡើងនៅពេល ដ៏ខ្លីខាងមុខ ។
តាមរយៈសារមួយនេះ ចង់ប្រាប់ដល់បណ្ដា ពលរដ្ឋអាមេរិកាំង ដែលក្នុងស្ថិតនៅក្នុងប្រទេសថៃ សូមឱ្យផ្ដោតសំខាន់មើលអំពីសភាពការណ៍ជុំវិញខ្លួន ឱ្យគ្រប់ជ្រុង ជ្រោយ ព្រោះថា វាអាចមានការ ប្រយុទ្ធប្រឆាំងណាមួយ មកលើតំបន់អ្នកទេសចរទាំងឡាយ នៅក្នុងក្រុងបាងកក នៅពេលដ៏ខ្លីខាងមុខ ។ ពលរដ្ឋអាមេរិកាំងទាំង ឡាយ គួរមើលអំពីស្ថានការ ខណៈដែលធ្វើដំណើរជាសាធារណៈ នៅក្នុងតំបន់នានា ពិសេសតំបន់ មានក្រុមអ្នកមកពីលោកខាងលិច ស្ថិតក្នុងក្រុងបាងកកតែម្ដង ។
សូមពលរដ្ឋអាមេរិកាំងទាំងឡាយ ផ្ដោតសំខាន់លើស្ថានភាព និងសភាពការណ៍នានា ដោយប្រុងប្រយ័ត្នខ្ពស់ ខណៈដែលចេញដំណើរកម្សាន្ដ នៅក្រៅជាសាធារណៈ នោះ ពិសេសនៅតាមកន្លែងទីសាធារណៈ និងកន្លែង ដែលមានហ្វូងមនុស្សជុំជិតច្រើន ក្នុងករណីមានអ្វីប្លែក សូមធ្វើការរាយការណ៍បន្ទាន់ ទៅកាន់ក្រុម អ្នកច្បាប់ ដែលនៅជិតអស់លោកអ្នកបំផុត ។ យើងចង់បង្កើន ការយកចិត្ដទុក ដល់អស់លោក-អ្នក ដោយរក្សាឱ្យបាន នូវប្រត្ដិជាសាធារណៈ នៅក្នុង តំបន់នោះ ពិសេសតំបន់ទាំងឡាយណា ដែលមានក្រុមអ្នកទេសចរបរទេសស្ថិតនៅ ។
អង្គភាពផ្ដល់សេវាកម្ម ដល់ពលរដ្ឋអាមេរិកាំង នៃស្ថានទូតសហដ្ឋអាមេរិក មានទីតាំងនៅផ្លូវ៩៥ ស្ថិតក្នុងក្រុងបាងកក ដោយអស់លោក-អ្នក អាចធ្វើការទំនាក់ទំនង មកកាន់យើងខ្ញុំ តាមរយៈទូរស័ព្ទលេខ ៦៦-២-២០៥-៤០៤៩ ឬ ក៏តាមរយៈអ៊ីម៉ែលៈ acsbkk@state.gov។
សម្រាប់ព័ត៌មានបន្ទាន់ សូមមកកាន់ទូរស័ព្ទស្ថានទូត លេខ ៦៦-២-២៥-៤០០ ។ អគ្គកុងស៊ុល នៅឈៀងម៉ៃ មានទីតាំងស្ថិត នៅផ្លូវ៣៨៧ វីឆៃយ៉ាណុន នៅក្នុងក្រុង ឈៀងម៉ៃ ។ អស់លោក-អ្នក អាចទូរស័ព្ទ មកកាន់អគ្គកុងស៊ុលយើងខ្ញុំ តាមរយៈលេខទូរស័ព្ទ ៦៦-៥៣-១០៧-៧៧៧ និងតាម រយៈអ៊ីម៉ែលៈacschn@state.gov។
សម្រាប់ព័ត៌មានបន្ទាន់ សូមមកកាន់ទូរស័ព្ទលេខ ៦៦-៨១-៨៨៨១-១៨៧៨ ។
សម្រាប់ព័ត៌មានសុវត្ថិភាព អស់លោកអ្នក អាចចូលទៅកាន់គេហទំព័រ ការិយាល័យកុងស៊ុល ដែលផ្ដល់នូវព័ត៌មាន អំពីការធ្វើដំណើរ ព័ត៌មានសុខភាព ការប្រកាសជាសាធារណៈ និងព័ត៌មានផ្សេងៗទៀត ៕
0 COMMENTS